• (855) 31 393 8111
  • info@sstvonline.com

បទល្មើសនៅក្នុងដែនព្រៃសហគមន៍

News
September 13,2019

បទល្មើសនៅក្នុងដែនព្រៃសហគមន៍

នៅដែនព្រៃសហគមន៍ប្រជាពលរដ្ធមួយចំនួន ពួកគាត់បានអង្វរដល់សមត្ថកិច្ច ដែលមានការពាក់ព័ន្ធទាំងអស់ ជួយសហការណ៍ទប់ស្កាត់រាល់សកម្មភាពបទល្មើស ការបរបាញ់សត្វព្រៃ មានដូចជា សត្វទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស ខ្លា ដំរី និងសត្វគ្រប់ប្រភេទ ។ ល។ ក្រុមអភិរក្សខាង អង្គការការពារធនធានជលផល និងព្រៃឈើ បានចុះទៅទប់ស្កាត់រាល់សកម្មភាពបទល្មើស ដែលជនខិលខូចមួយចំនួនតូចបានចុះទៅបរបាញ់ សត្វនៅក្នុងព្រៃសហគមន៍ ។ ដូច្នេះពួកយើងត្រូវតែជួយថែរក្សាសត្វព្រៃ និងព្រៃធម្មជាតិ ដែលជាតំបន់អភិរក្ស នឹងព្រៃសហគមន៍ ដែលស្ថិតនូវចំណុច ភូមិត្រពាំងកឿញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ លោកប្រធានសាខា អង្គការទីស្នាក់ការខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចូលរួមសហកាណ៍ជាមួយអជ្ញាធរមូលដ្ធាន ព្រមទាំងនិងជួយគ្នាថែរក្សាសត្វព្រៃ និងព្រៃឈើ កុំកាប់បំផ្លិចបំផ្លាញបន្តទៅទៀត ហើយឲ្យបានគង់វង្សយូរអង្វែង ស្មើរនិងការពារ បេតិកភ័ណ្ឌជាតិ អញ្ចឹងដែរ ។ បន្ទាប់មកទៀតក្រុមការងារអង្គការ ស្នើរសុំឲ្យរាជរដ្ធាភិបាលជំរុញដល់មន្រ្តីជំនាញ ជួយទប់ស្កាត់រាល់សកម្មភាពបទល្មើសសត្វព្រៃនេះ ។ នៅថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៩ ៕

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន