

សកម្មភាពក្រុមការងារអង្គការបានចុះទៅត្រួតពិនិត្យនិងឃ្លាំមើល នៅថ្ងៃអង្គារ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក.ព.ស.២៥៦២ ត្រូវថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០១៩ ត្រូវបានដឹកនាំដោយ លោកផុន សុីម ប្រធានទីស្នាក់ការសាខាខេត្តកំពង់ឆ្នាំ បានចុះទៅត្រួតពិនិត្យនិងស្រាវជ្រាវ រាល់សកម្មភាពដែលមានជនខិលខូចមួយក្រុមបានឈូសឆាយយកដីជាទីកន្លែងដាំកូនឈូកដែលជាតំបន់សហគមន៍ និងអភិរក្សដែលរាជរដ្ធាភិបាលអោយការពារ ។ ឥឡូវនេះមានជនមួយចំនួនឈូសឆាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយបានដាំកូនឈូកស្ថិតនូវចំណុច ភូមិពាមពពេជ្រ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ប្រធានសហគមន៍នេសាទ លោកនិន ឌឿន នៅភូមិ ឃុំខាងលើ បានដឹកនាំប្រជាពលរដ្ធមួយចំនួនតូចធ្វើការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងធនធានជលផល និងអនុផលវិស្ស័យព្រៃលិចទឹក ជាដែនជំរកត្រីពងកូន ដែលស្ថិតនូវក្បែរ ភូមិឆ្នុងអណ្ដែង ដោយមិនគិតពីប្រយោជន៍សង្គម នាំគ្នាយកដីនូវកន្លែងអភិរក្ស ធ្វើជាស្រែប្រាំង និងធ្វើជាកម្មសិទ្ធរបស់បុគ្គលម្នាក់ៗ ថែមទាំងយកដី ដូចជា លោកចិនផាន់ណា មេឃុំកោះថ្កូវ ក៏បានយកដីនោះទៅកាប់ឆ្ការដុតបំផ្លាញឈូសឆាយដីកន្លែងអភិរក្ស និងព្រៃលិចទឹកជាកម្មសិទ្ធិរបស់ខ្លួន នៅតំបន់បីរ សុំស្នើរអោយអជ្ញាធរគ្រប់ស្ថាប័ណ្ថ ដែលមានការពាក់ព័ន្ធទាំងអស់ ជាមួយត្រូវតែសហការណ៍ចូលរួមទប់ស្កាត់រាល់បទល្មើសនោះដែលកើតមាននៅក្នុងខេត្តកំពង់ឆ្នាំង ៕