

បាត់ដំបង ថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៩ នៅវេលា ម៉ោង ៣ ២០នាទី រសៀល លោកអធិការ ឆាង វណ្ណឆៃ និងលោកស៊ន កុសល ប្រធានផ្នែកព្រម្មទណ្ទ័និងក្រុមប៉ូលីសក្រុងបាត់តំបង បានដឹកនាំកម្លាំង ចុះបង្រ្កាបពួកញៀនល្បែងចាក់បាល់ និងភ្នាល់បាល់តាមប្រពន្ធ័ Inter net នូវចំណុចក្រុមទី ០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លោកអធិការ ឆាង វណ្ណឆៃ និងក្រុមការងារសមត្តកិច្ចប៉ូលីស ចុះចាប់បាន ចំនួន ០៩នាក់ ស្រី ០៦ នាក់ ប្រុស ០៣នាក់ ម៉ូតូ ០៦គ្រឿង ឡេបធប ០៧គ្រឿង កៅអីដែក ០៨ និងកៅអីជ័រ ០៣ ។ បន្ទាប់មក លោកអធិការ ឆាង វណ្ណឆៃ បានបញ្ជូនក្រុមញៀនល្បែងទៅអធិការ ក្រុងបាត់ដំបង ដើម្បីសាកសួរជនសង្ស័យទាំងនោះ ហើយលោកអធិការនិងឆ្លងយោបល់ពី ឯកត្តមសេនីយ៍ទោ លោកអ៊ុច សុខុន ស្នងការដ្ធាននគរបាលខេត្តបាត់ដំបង និងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមញៀនល្បែងចាក់បាល់តាមប្រពន្ធ័ Inter net ដែលបង្កអោយមានផលប៉ះពាល់ដល់សន្តិសុខសង្គម ដែលបង្កឲ្យមានហានីភ័យដល់ប្រជាពលរដ្ធក្នុងប្រទេសកម្ពុជា ៕