

សេចក្ដីរាយការណ៍ពីសកម្មភាពក្រុមអង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ បានចុះធ្វើបេសកកម្ម នៅថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៩ លោកផុន សុីម ប្រធានទីស្នាក់ការសាខាខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងអង្គការចុះទៅត្រួតពិនិត្យ ឃ្លាំមើលតាមដាន និងស្រាវជ្រាវរាល់សកម្មភាពមានជនខិលខូចមួយចំនួនបានកាប់ឈូសឆាយដីព្រៃលិចទឹក ។ ក្រុមអង្គការទប់ស្កាត់បទល្មើសបានបីកន្លែងហាមឃាត់មិនឲ្យធ្វើបន្តទៅទៀត នូវតំបន់អភិរក្សដីព្រៃសហគមន៍ ។ មានជនមួយចំនួនបានយកដីទៅលក់ឲ្យឈ្មោះម៉ន ចិន្ដា ជាជនជាតិចាមស្ថិតនូវចំណុច ព្រែកឆ្នុកអណ្ដែង ខាងជើងព្រែក ក្នុងភូមិពាមពពេជ្រ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ឈ្មោះខាងលើបានជួលត្រាក់ទ័រ ពីឈ្មោះឃុីម ឡុងប្រធានផ្នែកជាមន្រ្តីយុត្តិធ៌ម ខាងបង្គ្រាបបទល្មើសជលផលនិងព្រៃលិចទឹក នូវកំពង់ប្រាសាទចំនួន ២គ្រឿងសំរាប់បំផ្លិចបំផ្លាញក្នុងតំបន់អភិរក្សព្រៃលិចទឹក ។ ក្រុមការងារអង្គការ អភិរក្សការពារធនធានជលផល និងព្រៃឈើ បានធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ហើយហៅឈ្មោះខាងលើមកធ្វើកិច្ចសន្យាចំពោះមុខក្រុមអង្គការ អភិរក្សឈប់ឲ្យធ្វើសកម្មភាពបន្តទៅទៀត នៅពេលនោះក្រុមអង្គការស្នើរឲ្យខ័ណ្ឌរដ្ធបាលជលផល ព្រមទាំងផ្នែកនិងសង្កាត់ដែលមានទីស្នាក់ការនូវទីនោះ ត្រូវបើកភ្នែកសំលឹងទៅមើលជនដែលបានប្រព្រឹត្តបទល្មើសខាងនេសាទជលផល និងការឈូសឆាយ តំបន់អភិរក្សព្រៃលិចទឹក សូមស្នើរឲ្យអាជ្ញាធរមូលដ្ធាន ដែលមានការពាក់ព័ន្ធជួយទប់ស្កាត់រាល់បទល្មើសកុំឲ្យកើតមានបន្តទៅទៀតនោះតែម្ដង ។ ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី២០ ខែមិនា ឆ្នាំ ២០១៩ ៕