

ក្រុមអង្គការ អភិរក្សការពារធនធានជលផល និងព្រៃឈើទីស្នាក់ការសាខាខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៩ បានចុះទៅស្រាវជ្រាវ ត្រួងពិនិត្យ និងឃ្លាំមើលតាមដានរាល់សកម្មភាពបទល្មើសឃើញថាមានរោងម៉ាសុីនអាឈើ១កន្លែង កំពុងតែធ្វើសកម្មភាពអាឈើប្រណិតរបស់លោករ៉ន ថៃដែលជាម្ចាស់ពិតប្រាកដមែន ។ ក្រុមការងារអង្គការអភិរក្ស និងអជ្ញាធរមូលដ្ធានបានចូលរួមសហការណ៍គ្នាដើម្បី ទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងម៉ាសុីនអាឈើមិនឲ្យធ្វើអាជីវកម្មបន្តទៀត ហេតុការណ៍នេះកើតឡើងនៅចំណុច ភូមិខ្យា ឃុំយាអង្គរ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានកើតឡើងជារៀងរាល់ថ្ងៃ ។ ដូច្នេះហើយស្នើរសុំឲ្យមន្រ្តីយុត្តិធម៌ខាងរដ្ធបាលព្រៃឈើ ដែលមានទីស្នាក់ការនូវទីនោះ ត្រូវតែចូលរួមសហការណ៍ជាមួយក្រុមការងារ អង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើដែលមានទីស្នាក់ការខេត្តកំពង់ស្ពឺ ដើម្បីកុំឲ្យមានបទល្មើសព្រៃឈើធ្វើចរាចរណ៍នៅតំបន់ទីនោះបន្តទៅទៀត ។ ថ្ងៃព្រហស្បត៍ ១រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៩ ៕