

ថ្ងៃអង្គារ ១៤រោច ខែមាឃ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃ 05 ខែ មិនា ឆ្នាំ 2019 សកម្មភាពការកាប់បំផ្លាញ ឈូសឆាយ ព្រៃលិចទឹក នៅចំណុច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំង អង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ បានចុះទៅត្រួតពិនិត្យ និងតាមដានឃ្លាំមើល សកម្មភាពបទល្មើសដែលបានចុះទន្ទ្រានឈូសឆាយព្រៃលិចទឹកនៅតំបន់ពីរ នឹងតំបន់បី ក្នុងខេត្តបាត់ដំបង ដោយសារគ្មានអ្នកជំនាញរដ្ធបាលជលផលខេត្ត និងអាជ្ញាធរមូលដ្ធានទៅចុះទប់ស្កាត់នោះឡើយ ។
ដូច្នេះខាងអង្គការបានពិនិត្យឃើញថា ហាក់ដូចជាមានមនុស្សមួយចំនួននូវពីក្រោយខ្នងបទល្មើសនោះ ដោយមិនខ្លាចរអាចំពោះមុខច្បាប់ ហេតុដូចនេះបានជាក្រុមអង្គការធ្វើរបាយការណ៍ជូនទៅថ្នាក់ ដឹកនាំ ស្រុក និងខេត្ត។