• (855) 31 393 8111
  • info@sstvonline.com

សកម្មភាពកម្លាំងអង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ

News
March 05,2019

សកម្មភាពកម្លាំងអង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ

កម្លាំងអង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ ខេត្តកំពងធំបានចុះល្បាត នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព ស ២៥៦២ ត្រូវថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ បានចេញត្រួតពិនិត្យ និងឃ្លាំមើល បទល្មើសជលផល នៅត្រង់ចំណុច ចុងព្រែកជើងឡូង ក្នុងភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួបប្រទះរបាំងលប សាច់ខៀវក្រឡាញឹក ចំនួន ០២ របាំង ប្រវែងប្រហែល ២៣០ m លបចំនួន ០៧ លប និងបង្គោលចំនួន ១៦០ ដើម បានចាក់ត្រីចំរុះលែងចូលបឹងធម្មជាតិ ប្រហែល ១៥kg ។ នៅក្នុងពេលនោះ ក្រុមការងារអង្គការសុំស្នើរជូន មន្រ្តីនគរបាលយុត្តិធម៌រដ្ធបាលជលផលដែលមានទីស្នាក់ការក្នុង ឃុំផាត់សណ្ដាយ ដើម្បីចូលរួមសហការណ៍ទប់ស្កាត់រាល់បទល្មើសនេសាទដែលកំពុងកើតមានជាច្រើនបន្តបន្តាប់ដោយមិនខ្លាចបាត់បង់មច្ឆាជាតិទៅថ្ងៃអនាគត ។ ការឃុបឃិតជាមួយបទល្មើសហាក់បីដូចជារដ្ធបាលជលផលមិនសូវយកចិត្តទុកដាក់រាល់បទល្មើសនេសាទនោះឡើយ ។

 

 

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន