• (855) 31 393 8111
  • info@sstvonline.com

ការចុះទប់ស្កាត់នេសាទត្រីខុសច្បាប់

News
March 14,2019

ការចុះទប់ស្កាត់នេសាទត្រីខុសច្បាប់

កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។

វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង​បរិមាណ​ប្រូតេអ៊ីន​​ប្រមាណ៦០ភាគរយ។

ឆ្នេរសមុទ្រ​របស់កម្ពុជា ​ក៏ផ្តល់​ទិន្នផល​ខ្ពស់ និង​សំបូរ​ដោយ​ធនធាន​ជលផលផងដែរ​។ តំបន់ឆ្នេរមានប្រវែង ៤៣៥ គីឡូម៉ែត កាត់ខេត្តចំនួនបួន ​ រួមមាន​ ព្រះសីហនុ កោះកុង ​កែប និងកំពត។ ធនធានជលផល​ទឹក​សមុទ្រ​ទាំងនោះ ត្រូវបានធ្វើអាជីវកម្មដោយអ្នកនេសាទ​ខ្នាតតូច​និង មធ្យម ដោយ​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​បរទេស​មួយចំនួន​កាន់កាប់អាជីវកម្ម​ខ្នាត​ធំ។

យោងតាម ​របាយការណ៍បូកសរុប​ប្រចាំ​ឆ្នាំ​២០១៤ របស់ក្រសួងកសិកម្ម​ ផលិតកម្ម​ជលផល​សរុ​បគឺ ៧៤៥,៣១០ តោន ដែលក្នុងនោះ ៥០៥,០០៥ តោន​បាន​មក​ពី​ជលផល​ទឹកសាប ១២០,២៥០ តោន​បានមកពី​ជលផល​ទឹកប្រៃ និង ១២០,០៥៥ តោន​បានមក​ពី​វារីវប្បកម្ម។

 

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន