• (855) 31 393 8111
  • info@sstvonline.com

ការចុះត្រួតពិនិត្រនិងទប់ស្កាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់

News
March 21,2019

ការចុះត្រួតពិនិត្រនិងទប់ស្កាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់

នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានព្រៃឈើសរុបចំនួន ១៣.១៤ លានហិកតា ដែលក្នុងនោះព្រៃឈើស្រោង មានចំនួន ៧.៦ លានហិកតា។ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃឈើសរុប បានធ្លាក់ចុះដល់ ៨.៧ លាន ហិកតា។ ជាលើកដំបូងក្នុងរយៈពេល ៤១ ឆ្នាំ ដែលភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤ ភាគរយ) មានទំហំធំជាងគម្របព្រៃឈើ (៤៧.៧ ភាគរយ)។ ព្រៃស្រោង បានថយចុះដល់ ៣ លានហិកតា។

 

លោកអ្នក អាចមើលឃើញអន្តរកម្មនៃការផ្លាស់ប្តូរគម្របព្រៃឈើ នៅទីនេះ។

ដោយហេតុថា ៨០ ភាគរយ នៃចំនួនប្រជាជនសរុបរបស់កម្ពុជា រស់នៅតាមតំបន់ជនបទ ហេតុនេះព្រៃឈើ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ព្រោះវាជាប្រភពនៃអាហារ ឱសថ  សំភារៈសំណង់  ហើយក៏ជា ប្រភពនៃសំភារៈ និងទំនិញសម្រាប់ជំនួញខ្នាតតូច។ លើសពីការចិញ្ចឹមជីវិត ព្រៃឈើ ក៏មានប្រយោជន៍ផ្នែក បេតិកភ័ណ្ឌ និងវប្បធម៌ជាច្រើន សម្រាប់មនុស្ស។

រដ្ឋបាល និងការគ្រប់គ្រងព្រៃឈើ

ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមួលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សព្រៃឈើ នៅក្នុងប្រទេសកម្ពុជា។ ព្រៃឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល ព្រៃឈើ ដែលជាផ្នែកមួយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន