• (855) 31 393 8111
  • info@sstvonline.com
News
March 22,2019

ការចុះបង្កាប់ការនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់

នៅថ្ងៃច័ន្ទ ទី​ ១៣​រោច ខែមាឃ សំរិទ្ធិស័ក.ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ មានបទល្មើសនេសាទ កើតឡើងនៅឃុំសំបូរ ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ កម្លាំងអង្គការអភិរក្សការពារធនធានជលផល និងព្រៃឈើ ដែលមានទីស្នាក់ការសាខាខេត្ត បានចុះទៅត្រួតពិនិត្យតំបន់បឹងទន្លេសាបនៅតែមានជាបន្តបន្ទាប់ពីព្រោះ អាជ្ញាធរមូលដ្ធានមិនចុះត្រួតពិនិត្យមើលរាល់បទល្មើទាំងឡាយនោះទើបប្រជាពលរដ្ធធ្វើការបំផ្លេចបំផ្លាញ ដោយមិនខ្លាចផុតពូជ មច្ឆាជាតិទៅថ្ងៃអនាគតរបស់ជាតិជាមិនខានឡើយ។

តែទោះជាយ៉ាងណាក៏ដោយ ក៏ខាងក្រុមអង្គការ​នឹងខឹតខំប្រឹងប្រែង ទុបស្កាត់បទល្មើសមិនឲមានបន្តទៀត និងធ្វើរបាយការណ៍ជូនស្ថាប័ណ្ណពាក់ព័ន្ធ ។

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន